កំពង់ឆ្នាំងៈ លោកជំទាវ តុង ណារី សមាជិកក្រុម
ប្រឹក្សាខេត្ត និង ជាប្រធានគណ:កម្មាធិការទទួល
បន្ទុកកិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំងបានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងអង្គភាពពាក់ព័ន្ធក្នុងស្រុកជលគីរីត្រូវផ្សព្វផ្សាយនិងជំរុញដល់ស្រ្តីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពអោយបានទៀងទាត់តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យនិងពេលសំរាលកូនទៅសំរាលកូននៅមណ្ឌលសុខ
ភាពនិងមន្ទីរពេទ្យ។
លោកជំទាវ បានជំរុញបែបនេះនាព្រឹកថ្ងៃទី១១
ខែកញ្ញា ឆ្នាំ២០១៨នៅសាលប្រជុំសាលាស្រុកជលគីរីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែកញ្ញា ឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០១៨របស់គ.ក.ស.ក ដោយមានការចូលរួមពី សមាជិក គ.ក.ស.កខេត្ត ស្រុក, ឃុំនិងអង្គភាពពាក់ព័ន្ធក្នុងស្រុកផងដែរ។
លោកជំទាវក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់
ថ្នាក់និងអង្គភាពពាក់ព័ន្ធក្នុងស្រុកទាំងអស់ត្រូវទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារសង្គម,ទប់ស្កាត់ការជួញដូរ,ការកេងប្រវ៉ាញ់កំលាំងពលកម្មលើកុមារ,ការជួញដូរគ្រឿងញៀន,រក្សាបានស្ថេរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួននិងផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕