គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី


នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទី នៅសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចំនួន៣៥រូប ដើម្បីសិក្សា ស្វែងយល់អំពី ការលំបាក
និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់សង្កាត់ ដែលជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លូននាពេលកន្លងមក។