គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងមន្ត្រីពន្ធនាគារខេត្ត ខេត្តមណ្ឌលគិរី


នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០នាទី នៅពន្ធនាគារខេត្តមណ្ឌលគិរី គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម អាន គឹមឡេង ប្រធានពន្ធនាគារ ដើម្បីស្វែងយល់អំពី ស្ថានភាពជាប់ឃុំរបស់ពិរុទ្ធជន និងទណ្ឌិត និងបញ្ហាប្រឈម ការលំបាក់ និងសំណូមពរនានារបស់ ពន្ធនាគារខេត្តមណ្ឌលគិរី បានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។