សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបក្រុមហ៊ុនវិនិយោគធំៗចិនចំនួន ៨


នៅរសៀលថ្ងៃទី ១១ ដដែលនេះ បន្ទាប់បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តីចិន Han Zheng រួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបន្តជួបជាមួយតំណាងក្រុមហ៊ុនធំៗចិនចំនួន៩ ដូចជា ក្រុមហ៊ុន 1)Xiaomi Corporation, 2)Zhejiang Geely Holding Grou, 3)CHINT Group Co., Ltd, 4)Dongming Petrochemical Group, 5)Futong Group Co., Ltd, 6)Hollry Group, 7)ENN Group Holding Limited, នឹង 8)China Minseng Investment group។

ក្រុមហ៊ុនទាំងនេះស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ដែលក្នុងនោះគឺមានក្រុមហ៊ុនភាគច្រើនបាន​ និងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាបានជាង១០ឆ្នាំមកហើយលើវិស័យកសិកម្ម, កំពង់ផែ ថាមពល, វារីអគ្គីសនី។​ តំណាងក្រុមហ៊ុនទាំងអស់មានការកក់ក្តៅដែលសម្តេចបានអញ្ជើញទៅចូលរួមសម្ពោធ និងបន្តការគាំទ្រលើកទឹកចិត្តដល់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការគាំទ្រចំពោះក្រុមហ៊ុនទាំងចាស់ទាំងថ្មីដែលមានបំណងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនោះដែរ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់ក្នុងការវិនិយោគនៅកម្ពុជាដោយគ្មានការរើសអើងឡើយ៕