សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីណា គឺមានគេសុំសែលហ្វីជាមួយរហូត


នៅរសៀលថ្ងៃទី ១១ កញ្ញានេះ បន្ទាប់ពីបានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានប្រជាប្រីយ៍របស់កម្ពុជា ត្រូវបានអ្នកកាសែតចិន និងក្រុមអង្គរក្សចិនសុំថតរូបជាមួយសម្តេចប្រមុខដឹកនាំដើម្បីទុកជាអនុស្សាវរីយ៍។ មេដឹកនាំចិន និងប្រជាជនចិនគោរពស្រឡាញ់សម្តេចតេជោ ហើយនេះគឺជាឱកាសដ៏ល្អដើម្បីបានថតរូប។ ចំណងមិត្តភាពចិនកម្ពុជាពេលនេះរឹងមាំដូចដែកថែប ដែលប្រទេសទាំងពីរបានចាត់ទុកគ្នាដូចជាបងប្អូន និងជាដៃដៃគូយុទ្ឋសាស្រ្តជាមួយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ៕