នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៣២៤គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់


នៅព្រឹកថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៣២៤គ្រួសារ ស្ថិតនៅឃុំកាំងចាម និងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងពិធីសំណេះសំណាល និងចែកអំណោយនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សានិងគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៣២៤គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ។