ស្រូវខ្វះទឹករបស់កសិករក្នុងខេត្តព្រៃវែង ត្រូវបានសង្គ្រោះជាបន្តបន្ទាប់


មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបន្តនាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចុះអន្តរាគមន៍ស្តារប្រឡាយ ០១ ខ្សែទៀត ដើម្បីនាំទឹកពីប្រឡាយមេសណ្តរទន្លេកំពង់ត្របែក ទៅកាន់ឃុំស្តៅកោង ស្រុកបាភ្នំ សម្រាប់ស្រោចស្រពស្រូវវស្សារបស់កសិករ ដែលកំពុងមានតម្រូវការទឹក ។ ការស្តារប្រឡាយ ០១ ខ្សែខាងលើ មានប្រវែង ២.០០០ ម ហើយស្រូវដែលខ្វះទឹកគឺមានប្រមាណ ២០០ ហិកតា ។