ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណ:


ថ្ងៃពុធ៣កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨
ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណ: តាមរយ:មូលនិធិទ្រទ្រង់ថវិការបស់សហភាពអឺរ៉ុប ដែលដំណើរការរយៈពេលពីរថ្ងៃនៅសណ្ឋាគារភ្នំពេញរាជធានីភ្នំពេញក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា រដ្ឋមន្រ្តីស្តីទីក្រសួងកិច្ចការនារី ព្រមទាំងលោកជំទាវថ្នាក់ដឹកនាំក្រសួងកិច្ចការនារីនិងមានការចូលរួមពីមន្ទីរកិច្ចការនារីខេត្តចំនួន២៣ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកិច្ចការនារី និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុសរុបចំនួន៦៥នាក់ (បុរស១៧នាក់)។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ បង្កើនការយល់ដឹងអំពីនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរៀបចំបញ្ញីសាពើភណ្ឌទ្រព្យសម្បត្តិ នៅតាមមន្ទីរកិច្ចការនារីតាមបណ្តាលខេត្តព្រមទាំងទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:របស់រាជរដ្ឋាភិបាលជូនដល់មន្ត្រីនៃមន្ទីរកិច្ចការនារី។