សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់វៀតណាមនិងកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក


កាលពីម៉ោងប្រមាណ ១០:៤៥ ព្រឹកថ្ងៃទី ១២ កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់ទីក្រុងហាណូយប្រទេសវៀតណាមប្រកបដោយសុវត្ថិភាពហើយ ក្រោយពីបានអញ្ជើញចូលរួមក្នុងនាមជាប្រទេសកិត្តិសយបើកពិព័រណ៍ចិនអស៊ានលើកទី ១៥ នៅទីក្រុងណាននីង ប្រទេសចិន។

តាមកម្មវីធីគ្រោងទុកថ្ងៃនេះ គឺកាលពីព្រឹកមិញ សម្តេចប្រមុខដឹកនាំបានអញ្ជើញចូលរួមបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន(World Economic Forum on ASEAN) ដែលមានរយៈពេលពីថ្ងៃទី ១១ ១៣ កញ្ញា ២០១៨ នៅទីក្រុងហាណូយ។ នៅរសៀលនេះ សម្តេចតេជោ នឹងអញ្ជើញជួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន និងចូលរួមប្រជុំពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ៕