ឯកឧត្តម ជា សុផារ៉ា និងសមាជិកកិត្តិយស ជាច្រើនរូបទៀត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា


នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤:០០ នាទីរសៀល នៅមន្ទីរពេទេ្យគន្ធបុប្ផា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមាជិកស្ថាបនិកនៃមូលនិធីគន្ធបុប្ផាកម្ពុជា រួមជាមួយសមាជិកស្ថាបនិក និងសមាជិកកិត្តិយស ជាច្រើនរូបទៀត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៨។