សម្ដេចតេជោ៖ មិនអាចឱ្យអ្នកណាមួយបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមបានទេ


ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦–ប្រមុរាខរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការព្រមានសារជាថ្មីចំពោះអ្នកដែលគំរាមធ្វើមហាបាតុកម្មថា មិនអាចឱ្យអ្នកណាមួយ បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានទេ ព្រោះសេចក្ដីត្រូវការ របស់ប្រជាជននាពេលនេះគឺការអភិវឌ្ឍ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យបញ្ញាជាតិចំនួនជាង១៣០០នាក់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ បានបញ្ជាក់ថា នៅកម្ពុជាគ្មានវិបត្តិនយោបាយ គ្មានវិបត្តិផ្ទៃក្នុង សម្រាប់ផ្ទាល់ខ្លួនរបស់អ្នកឯង និងក្រុមរបស់អ្នកឯង គឺជារឿងរបស់អ្នកឯង ដោះស្រាយជាមួយនិងតុលាការ មិនមែនជា សមត្ថកិច្ចរបស់បក្សនយោបាយ ហើយក៏មិនមែនជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលទេ។
រឿងណាដែលទៅដល់តុលាការ ហើយគឺជារឿងរបស់តុលាការ ខ្ញុំអត់ជ្រៀតជ្រែកបានទេ ផុតពីតុលាការ សាលក្រមចូលជាស្ថាបពរទើបបានវិលមកដល់នាយករដ្ឋមន្ត្រីវិញ។
ច្បាប់ពន្ធនាគារគេអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី ប៉ុន្តែនាយករដ្ឋមន្ត្រីក៏ត្រូវមើលផងដែរ មិនមែនចេះតែធ្វើទេ រឿងច្រំដែលវាបានកើតឡើងច្រើនដងហើយ រឿងតែដដែលៗ។ សូមកុំនឹកថាមានតែខ្លួនមានប្រជាជន ដូចមនុស្សម្នាក់ Commen ពីកម្ពុជាក្រោមមកថា ម្ខាងមានទ័ព ម្ខាងមានប្រជាជន ខ្ញុំប្រាប់ថាអ្នកឯង និយាយខុសហើយ ធម្មតាបក្សកាន់អំណាចគេមានប្រជាជន គាំទ្រច្រើនជាងទើបគេឈ្នះធ្វើបក្សកាន់ អំណាចនោះ ដូច្នេះគេមានទាំងគូរហ្នឹង គេមានទាំងប្រជាជនផង គេមានទាំងប្រដាប់អាវុធ និងរដ្ឋបាលទ្រទ្រង់ផង និយាយគ្នាឱ្យច្បាស់។
កុំស្អីឡើងគំរាមធ្វើបាតុកម្ម ហើយគំរាមគេធ្វើបាតុកម្មដើម្បីចរចា អត់ផ្លូវទេអាពៅនិយាយគ្នាឱ្យច្បាស់ ចង់ចរចានិយាយគ្នាឱ្យត្រង់ និយាយឱ្យស្រួល។ កន្លែងតែមួយគត់ដើម្បីនិយាយគ្នាគឺសភា ហើយបើអ្នកឯងដើរចោលសភាមានកន្លែងណាដែលត្រូវជួបគ្នា។
សម្ដេចបន្តថា ឥឡូវមកគំរាមថាបើមិនចរចាធ្វើបាតុកម្ម អញ្ជើញចុះប្រាប់ឱ្យច្បាស់ៗ ឱ្យហើយៗបរទេស កុំលូកលាន់ ខ្ញុំមិនធ្វើដល់ថ្នាក់ប្រធានាធិបតីហ្វីលពីននោះទេ។
តើអ្នកណាគំរាមអ្នកណា អ្នកឯងគំរាមមុនព្រោះពីរថ្ងៃ ខ្ញុំនៅស្រុកចិនហើយពេលមកដល់វិញខ្ញុំ បានដាក់ត្រឡប់ទៅវិញតាមរយៈ Fresh News និងសរសេរបង្ហោះតាមហ្វេសប៊ុកដាក់ជាបទបញ្ជា ហើយខ្ញុំប៉ាន់ស្មានមុនមុខជាពួកអ្នកវិភាគខ្លះចេញមកថាលោក ហ៊ុនសែនគំរាម ខ្ញុំថានេះមិនមែន ជាការគំរាមទេតែវាខ្លាំងជាងការគំរាមទៅទៀត ព្រោះវាជាប្រភេទនៃបទបញ្ជា ដើម្បីកំចាត់ចោលអ្នក ណាក៏ដោយ ដែលបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សង្គម។
ឯងធ្វើខុសច្បាប់ទៅជាប់គុកខ្លួនឯងនោះទៅ វារួចបាត់ទៅហើយ អ្នកណាមានទោសទៅជាប់អ្នកហ្នឹង ទៅវាចប់រឿងហើយ វាអត់ចាំបាច់នាំគេទៅជាប់ជាមួយទេ។
សម្ដេចតេជោបានបញ្ជាក់ថា មនុស្សម្នាក់នៅស្រុកបារាំង បានលើកឡើងធ្វើបាតុកម្មនៅគ្រប់ទីកន្លែង ឥឡូវអំពាវនាវឱ្យចេញមក ចេញឱ្យរហ័ស ខ្ញុំបញ្ជាធ្វើនៅកន្លែងណាបង្ក្រាបនៅកន្លែងណ្ណឹង អ្នកឯងមានសិទ្ធិធ្វើបាតុកម្ម រឿងអ្វីយើងគ្មានសិទ្ធិឆ្លើយតប អ្នកឯងមានសិទ្ធិគាំទ្របក្សប្រឆាំង ខ្ញុំមានសិទ្ធិគាំទ្ររាជរដ្ឋាភិបាល លេងគ្នានៅណ្ណឹងកន្លែង អ្នកណាគំរាមអ្នកណា បើថាអ្នឯងឡប់គឺឡប់ តែឯងទៅកុំបបួលគេឡប់ ហើយប្រសិនបើមានបញ្ហាកុំរត់លឿនពេក។
ជួនកាលគេធ្វើសមយុទ្ធរបស់គេ មិនមែនកន្លែងរបស់លោកឯងឯណា ប្រទេសនេះជាប្រទេសរបស់ ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនៅក្នុងតំណែងមានសិទ្ធិនឹងបញ្ជាធ្វើសមយុទ្ធគ្រប់ពេលទាំងអស់ មិនថាពេលណាទេ៕

samdech-hun-sen-20-09-2016-3

samdech-hun-sen-20-09-2016-2

samdech-hun-sen-20-09-2016-1

Samdech Hun Sen 19-09-2016 (1)