នៅថ្ងៃទី២០ ខែកញ្ញា ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ Sunrise Japan Hospital” ដែលស្ថិតនៅក្នុងនៅក្នុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
មន្ទីរពេទ្យជប៉ុន Sunrise ត្រូវបានបង្កើតឡើងដោយ លោកវេជ្ជបណ្ទិត Kitahara ដែលដែលបានមើលឃើញនូវតម្រូវការចាំបាច់នៃសេវាសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។ មន្ទីរពេទ្យនេះបានចាប់សាងសង់កាលពីចុងឆ្នាំ២០១៤ អស់ថវិកាចំនួន ៣៥ លានដុល្លារអាមេរិក។ មន្ទីរពេទ្យនេះក៏មានគម្រោងពង្រីកបន្ថែមចំនួន ២០លានដុល្លារទៀតនៅឆ្នាំ ២០១៩។
មន្ទីរពេទ្យនេះមានសេវាសំខាន់ៗមួយចំនួនដូចជា៖ ១)សេវាផ្នែកសង្គ្រោះបន្ទាន់ ២)ផ្នែកជំងឺដាច់សសៃរឈាមខួរក្បាល និងផ្នែកវះកាត់ប្រព័ន្ធប្រសាទ ៣)ផ្នែកជំងឺទូទៅ និង ៤)ផ្នែកពិនិត្យសុខភាពទូទៅ៕