នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញជុំវិញខេត្ត ដឹកនាំដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ខេត្ត និងអង្គភាពចំណុះខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។
ឧត្តម យ៉ង់ សែម អញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញជុំវិញខេត្តតស្ទឹងត្រែង
