សាលាខេត្តបាត់ដំបង សហការជាមួយមន្ទីរបរិស្ថាន បានប្រារព្វទិវាសំអាតពិភពលោក


ខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ សាលាខេត្តបាត់ដំបង សហការជាមួយមន្ទីរបរិស្ថាន បានប្រារព្វទិវាសំអាតពិភពលោក ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរបរិស្ថាន កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ព្រមទាំងស្ថាប័នរដ្ឋ និងឯកជន គ្រឹះស្ថានសិក្សា និងអង្គភាពនានាជុំវិញខេត្តសរុបចំនួន២៥០០នាក់។ តាមរយៈកម្មវិធីនេះ ធ្វើឡើងដើម្បីចូលរួមសំអាត និងបំផុលចលនាចូលរួមពីមហាជនធ្វើយ៉ាងណាទីក្រុងគ្មានសំរាម និងថង់ប្លាស្ទិក។ ហើសកម្មភាពថ្ងៃនេះ បានរួមគ្នាធ្វើ ពលកម្មសំអាតតាមដងផ្លូវ សួនច្បារ និងទីធ្លាសាធារណៈក្នុងក្រុងបាត់ដំបង ដើម្បីថែរក្សាអនាម័យបរិស្ថានអោយបានល្អ ស័ក្តិសមជាទីក្រុងស្អាតជ័យលាភីផ្ការំដួល៣ទងផងដែរ។
គូសបញ្ជាក់ថា ទិវាសំអាតពិភពលោក នាឆ្នាំនេះ មានការប្រារពគ្រប់ខេត្តក្រុង ហើយសម្រាប់រាជធានីភ្នំពេញ គឺប្រារពនៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ ដើម្បីអបអរសាទរទិវាសំអាតពិភពលោក និងចូលរួមសំអាតសំរាមនៅតាមមូលដ្ឋាន ទាំងនៅលើដី និងក្នុងទឹកទាំងអស់ ជាមួយសហគមន៍អន្តរជាតិ ដែលប្រារព្ធពិធីអបអរសាទរទិវាសំអាតពិភពលោកព្រមៗគ្នា៕