មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ និងសិក្សាគម្រោងសាងសង់អាងស្តុកទឹក ចំនួន ០២ កន្លែងក្នុងខេត្តព្រះសីហនុ


ថ្ងៃព្រហស្បតិ៍-សុក្រ ៤-៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋាន សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ចុះពិនិត្យ និងសិក្សាគម្រោងសាងសង់អាងស្តុកទឹក ចំនួន ០២ កន្លែង នៅតំបន់ជើងភ្នំបូកគោ ស្ថិតក្នុងឃុំទឹកល្អក់ និងនៅតំបន់តាលះ (ខាងក្រោមក្បាលឆាយ) ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។