នៅរសៀលថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ចុះចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៤៩៥ខ្នងផ្ទះ នៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។