អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ចុះចែកអំណោយកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់


នៅរសៀលថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៨​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ចុះចែកអំណោយកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៤៩៥ខ្នងផ្ទះ​ នៅក្នុងឃុំពង្រ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។