ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង អញ្ជើញជាអធិបតីកិច្ចប្រជុំការងារយោធាសន្តិសុខសប្ដាហ៍ទី២ ខែកញ្ញា និងទិសដៅបន្ត


ព្រឹកថ្ងៃចន្ទ ​៨កើត ខែភទ្របទ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៨
ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីកិច្ចប្រជុំការងារយោធាសន្តិសុខសប្ដាហ៍ទី២ ខែកញ្ញា និងទិសដៅបន្ត។
អញ្ជើញចូលរួមមានឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការទទួលជួយការងារយោធភូមិភាគទី៥ មេបញ្ជាការរង នាយសេនាធិការរង​ នាយការិយាល័យយោធភូមិភាគ ។
នាយកសាលាពលទាហានទី៥ ​មន្ទីរពេទ្យយោធភូមិភាគ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង តំណាងកងទ័ពជើងគោកប្រចាំទិស មេបញ្ជាការកងឯកភាពចំណុះយោធភូមិភាគទី៥​សរុប ៦៩នាក់នៅបន្ទប់ប្រជុំយោធភូមិភាគ។
មានប្រសាសន៍នាពេលនេះឯកឧត្តម
ឧត្តមសេនីយ៍ឯក ប៊ុន សេង បានរំលេចពីសភាពការណ៍ថ្មីៗក្នុងកងទ័ព មានការផ្ទេរប្រគល់ត្រា និងភារកិច្ច ថ្នាក់ដឹកនាំកំពូល អគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ មេបញ្ជាការកងទ័ពជើងគោក។
មានការកែសម្រួលរចនាសម្ព័ន្ធ ២កងពលធំនិង៤កងពលតូច ពីមុនចំណុះអគ្គបញ្ជាការឲ្យមកកងទ័ពជើងគោកគ្រប់គ្រងវិញ។
ទិសដៅបន្តត្រូវយកចិត្តទុកដាក់លើការងារពង្រឹងប្រៀបការពារជាតិ ឈរលើព្រំដែនសន្តិភាពនិង អភិវឌ្ឍ មាន( កម្លាំង អាវុធគ្រាប់ លេណដ្ឋាន )។
បន្តអនុវត្តការងារកសាងអង្គភាពរឹងមាំលើ
គ្រប់វិស័យផ្អែក​៤ខ្លឹមសាររបស់យោធភូមិភាគទី ៥ដាក់ចុះ៕