គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញទស្សនាប្រាសាទបន្ទាយទ័ព និងប្រាសាទបន្ទាយឆ្មារ


នារសៀលថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញទស្សនាប្រាសាទបន្ទាយទ័ព និងប្រាសាទបន្ទាយឆ្មារ ដែលជាសម្បត្តិវប្បធម៌រូបីយ៍ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។