នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ដួង សុជាតិ ឯកឧត្តមឡុង ពៅប្រាជ្ញា រួមជាមួយក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ បានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋ នៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ បន្ទាប់ឯកឧត្តម និងប្រតិភូក៍បានអញ្ជើញចុះពិនិត្យមើលមណ្ឌលសុខភាពជ្រោយចង្វារដែលទើបជួសជុលរួចរាល់ហើយកាលពីពេលថ្មីៗនេះដែលស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ និងឧបត្ថម្ភថ្នាំពេទ្យមួយចំនួនទៅដល់មណ្ឌលសុខភាពជ្រោយចង្វារផងដែរ ៕
ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋនៅក្នុងភូមិ១ និងពិនិត្យមណ្ឌលសុខភាព
