គណៈប្រតិភូ​ គណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបប្រជ៉ំពិភាក្សាការងារជាមួយនឹងឯកឧត្តម ផាន់ ចាន់ធុល


នារសៀលថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារប៉ៃលិនស៉ីធី​ ខេត្តប៉ៃលិន គណៈប្រតិភូ​ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា​ ជេដ្ឋ ប្រធានគណៈកម្មការ​ បានអញ្ជើញជួបប្រជ៉ំពិភាក្សាការងារដោយឡែក ជាមួយនឹងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីត្រៀមចុះសិក្សាឈ្វេងយល់ អំពីការអនុវត្តថវិកា ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ជាមួយនឹងថ្នាក់ដឹកនាំខេត្តមន្ទីរ​ពាក់ព័ន្ធ និងអាជ្ញាធរស្រុកសាលាក្រៅ ខេត្តប៉ៃលិន។