(ភ្នំពេញ)៖ តំណាងរាស្ដ្រថ្មីចំនួន៣៨រូប ដែលចូលកាន់តំណែងជំនួសតំណាងរាស្រ្តចាស់ ដែលលាលែងទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី បានចូលធ្វើសច្ចាប្រណិធានរួចហើយ នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។
ពិធីសច្ចាប្រណិធាន បានធ្វើឡើងក្រោមព្រះរាជាធិបតីរបស់សម្តេចព្រះមហាសង្ឃរាជធិបតីទាំងពីរគណៈ។ ក្នុងនោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអានខ្លឹមសារសច្ចាប្រណិធាន ហើយតំណាងរាស្ដ្រថ្មីចំនួន៣៨រូប ត្រូវប្រតិបត្តិសូត្រតាម។ ។