ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីជប៉ុនរបស់ឯកឧត្តម គឺឯកឧត្តម តារ៉ូ កូណូ


នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីជប៉ុនរបស់ឯកឧត្តម គឺឯកឧត្តម តារ៉ូ កូណូ។ រដ្ឋមន្រ្តីទាំងពីររំពឹងថានឹងពិភាក្សាបញ្ហាទាក់ទងនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី ការធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការមិត្តភាព រវាងព្រះរាជាណាចក្រទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
——————
In the morning of 19 September 2018, H.E. Deputy Prime Minister met for bilateral discussion with his Japanese counterpart, H.E. Mr. Taro Kono. Both Ministers are expected to discuss matters related to the enhancement of bilateral ties, further deepening of friendly cooperation between both Kingdoms as well as other regional and international issues.