ឯកឧត្ដម ឆាយ វណ្ណា បានមានមតិក្នុងនាមគណៈប្រតិភូព្រឹទ្ធសភាម្ពុជា


នាព្រឹកថ្ងៃពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃបិទវេទិកា EVAlColombo 2018 ក្រោមប្រធានបទ ស្តីពី «សភាប្រកបដោយការទទួលខុសត្រូវ និង ការជំរុញលើកកម្ពស់ការវាយតម្លៃនៅក្នុងយុគសម័យរបៀបវារៈឆ្នាំ២០៣០» ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅសណ្ឋាគារHillton ក្នុងទីក្រុង Colombo ប្រទេសស្រីលង្កា ឯកឧត្ដម ឆាយ វណ្ណា លេខាគណៈកម្មាការទី៥ព្រឹទ្ធសភា បានមានមតិក្នុងនាមគណៈប្រតិភូព្រឹទ្ធសភាម្ពុជាក្នុងពិធីបិទវិទិកាក្រោមអធិបតីភាពឯកឧត្តមប្រធានសភាស្រីលង្កា។ បន្ទាប់មកឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និង ឯកឧត្ដម ឆាយ វណ្ណា លេខាគណៈកម្មាការទី៥ព្រឹទ្ធសភាក៏បានអញ្ជើញចុះហត្ថលេខាលើ «សេចក្តីប្រកាសកូឡុំបូ» រួមគ្នា និងបានជួបសម្តែងអំណរគុណ និងការគួរសមជាមួយ ឯកឧត្តម ការ៊ូ ចាយ៉ាស៊ូរីយា ប្រធានសភាស្រីលង្កាផងដែរ។