ឯកឧត្តម អ៊ុក គង់ អញ្ជើញជាអធិបតីភាពក្នុងពិធីពិព័រណ៌ និងរចនាសិល្បៈនៃតំបន់អាសុី របស់ដេប៉ាដឺម៉ង់ភាសាជប៉ុន


នាព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ ព្រឹទ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិព័រណ៌ និងរចនាសិល្បៈនៃតំបន់អាសុី របស់ដេប៉ាដឺម៉ង់ភាសាជប៉ុន ស្ថិតនៅអាគារ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។