មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សារបស់កសិករ


នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥ សេះ) ចំនួន ០២ គ្រឿង ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវវស្សារបស់កសិករ ដែលកំពុងជួបការខ្វះខាតទឹកប្រមាណ ១៣៧ ហិកតា នៅក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។ ការអន្តរាគមន៍នេះ គឺធ្វើការបូមយកទឹកពីអាងត្រដែត បញ្ជូនតាមប្រឡាយមេ ០១ ខ្សែ ប្រវែង ១.៥០០ ម ដើម្បីទៅស្រោចស្រពដំណាំស្រូវដែលកំពុងមានតម្រូវការទឹកខាងលើ ។