ឯកឧត្តម ទេព​ ងន និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកពិព័រណ៍អន្តរជាតិចិនភាគខាងលិចលើកទី១៧​


នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ទេព​ ងន អនុប្រធានទី២ព្រឹទ្ធសភា​ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកពិព័រណ៍អន្តរជាតិចិនភាគខាងលិចលើកទី១៧​ នៅWestern China International Expo City ក្នុងទីក្រុង​ Chengdu ខេត្ត​ Sichuan សាធារណរដ្ឋប្រជាមានិតចិន