លោកជំទាវ ទី បូរ៉ាស៊ី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ W20 នៃវេទិកាស្រ្តីអាស៊ី-អឺរ៉ុបលើកទី២


នាព្រឹកថ្ងៃព្រហស្សតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេ សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ W20 នៃវេទិកាស្រ្តីអាស៊ី-អឺរ៉ុបលើកទី២ ក្រោមអធិបតីភាពរបស់លោកជំទាវ Velentina MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅវិមានTavricheskiy ទីក្រុង St.Petersburg នៃសហព័ន្ធរុស្ស៊ី ។