លោកជំទាវ មិថុនា ភូថង អញ្ជើញត្រួតពិនិត្យការជួសជុលកៀរសម្រួលទីតាំងខូចខាត ចំនុច គម ៨៣+០០០ និង គម ១១៤+៦០០ ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាតខ្លាំងដោយជំនន់ទឹកភ្លៀង


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អមដំណើរ ដោយលោក អន ដាវុធ ប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តកោះកុង អញ្ជើញត្រួតពិនិត្យការជួសជុលកៀរសម្រួលទីតាំងខូចខាត ចំនុច គម ៨៣+០០០ និង គម ១១៤+៦០០ ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាតខ្លាំងដោយជំនន់ទឹកភ្លៀងកន្លងមក ដោយក្រុមការងារថែទាំផ្លូវនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកោះកុង។
ថ្ងៃចន្ទ ១៥ កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨