គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចតំបន់អភិវឌ្ឍថ្មីTianfu នៃខេត្តស៊ីឈួន


នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ បានអញ្ជើញបំពេញទស្សនកិច្ចតំបន់អភិវឌ្ឍថ្មីTianfu នៃខេត្តស៊ីឈួន ដែលបង្កើតឡើងនៅឆ្នាំ២០០៤ មានផ្ទៃក្រលា ១,៥៧៨គីឡូម៉ែតការ៉េ និងមានកត្តាយុទ្ធសាស្រ្តអភិវឌ្ឍចំនួនប្រាំ គឺ និវានុវត្តន៍-ការច្នៃប្រឌិតថ្មី សហប្រតិបត្តការ បរិស្ថាន ការបើកទូលាយ និងការចែករំលែក ស្របតាមប្រសាសន៍របស់ប្រធានាធិបតី Xin Jin Ping ។ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដើម្បីជាគុណប្រយោជន៍ និងជាកាលានុវត្តភាពក្នុងការអភិវឌ្ឍប្រទេសស្របតាម ខ្សែក្រវ៉ាត់មួយផ្លូវមួយ។