ការ​ប្រឡង​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​លើកទី​៣ ស្ដីពី​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល​កុមារ


ការ​ប្រឡង​ថ្នាក់​ជាតិ​លើ​ការគណនា​ដោយ​ប្រើ​ខួរក្បាល និង​ក្បាច់គិតលេខ​ចិន​បុរាណ​របស់​សាលា អាយឃីដ កម្មវិធី យូ ស៊ី ម៉ាស់ បាន​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​ឯកអគ្គរដ្ឋទូត ម៉ាឡេស៊ី ប្រចាំកម្ពុជា នា​ព្រឹក​ថ្ងៃអាទិត្យ ១៤កើត ខែ​ភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២។

ការ​ប្រឡង​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​លើកទី​៣​នេះ មាន​កុមារ​ចូលរួម​ចាប់ពី​អាយុ​៤ ឆ្នាំដល់១២ ឆ្នាំ​ ដោយ​ការ​ប្រឡង​នេះ​មាន​បី​វគ្គ ហើយ​វគ្គ​និមួយៗ​មាន​វិញ្ញាសា សរសេរ ស្ដាប់ និង​មើល ដែល​ផ្ដោត​សំខាន់​ទៅលើ​ការ​គិត​លេខ​បាន​ឆាប់​រហ័ស។