មន្ត្រីជំនាញ តំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សពុលភាពការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ ប្រព័ន្ធ


ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៨ មន្ត្រីជំនាញ តំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សពុលភាពការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ ប្រព័ន្ធ ក្នុងនោះមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ត្រពាំងបឹង ស្ថិតក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។
២. ប្រព័ន្ធធារាសាស្ត្រ ប្រឡាយលេខ ៧៨ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។