TOP NEWS: កម្ពុជាចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះលទ្ធផល នៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េទាំងពីរ ដែលជាប្រវត្តិសាស្រ្ត និងជោគជ័យ


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្វាគមន៍ចំពោះលទ្ធផល នៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េទាំងពីរ ជាប្រវត្តិសាស្រ្ត និងជោគជ័យ កាលពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ជាប្រវត្តិសាស្រ្ត និងជោគជ័យ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងព្យុងយ៉ាង ជាពិសេស សេចក្តីប្រកាសរួមទីក្រុង ព្យុងយ៉ាង ដែលជាការបោះជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួមនៅឧបទ្វីបកូរ៉េ។

ក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា «ព្រះរាជាណាចក្រកម្ពុជា គាំទ្រទាំងស្រុងដល់ការបន្តធ្វើកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ដែលនឹងនាំទៅដល់ការសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុង សន្តិភាពអចិន្រ្តៃយ៍ និងការបង្រួបបង្រួមកូរ៉េទាំងពីរឡើងវិញដោយសន្តិវិធី»

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា៖