រដ្ឋមន្ត្រី វង សូត៖ ការថែទាំជំនួសចំពោះកុមារកម្ពុជានៅតាមសហគមន៍ កាន់តែប្រសើរឡើង និងទូលំទូលាយជាងមុន


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ផែនការដែលធ្វើការផ្សព្វផ្សាយនៅពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត នៅក្នុងការកំណត់គោលដៅជាក់លាក់ ដើម្បីពង្រឹងការអនុវត្តការងារថែទាំជំនួស ចំពោះកុមារ ក៏ដូចជាការឆ្លើយតប ទៅនឹងផែនការធ្វើឲ្យប្រសើរឡើងនូវការថែទាំកុមារនៅតាមសហគមន៍។

ឯកឧត្តម វង សូត បានបន្តថា តាមរយៈការបង្កើនប្រសិទ្ធភាព នៃការថែទាំកុមារ ដែលជាគ្រួសារសាច់ញាតិ កុមារចំនួន៣០ភាគរយ ត្រូវបានធ្វើសមាហរណកម្ម ពីមណ្ឌលថែទាំទៅកាន់គ្រួសារ ប្រកបដោយសុវត្ថិភាព។ ដោយឪពុកម្ដាយធ្វើ និង ស្មុំកូនក្នុងប្រទេស ព្រមទាំងជំរុញការអនុវត្តផែនការថែទាំជំនួសចំពោះកុមារនៅតាមសហគមន៍ឲ្យកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តម វង សូត បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធី ប្រកាសផ្សព្វផ្សាយផែនការអភិវឌ្ឍន៍សមត្ថភាព សម្រាប់កិច្ចគាំទ្រគ្រួសារ ការថែទាំដោយឪពុកម្តាយធម៌ និងស្មុំកូនក្នុងប្រទេស និងការសិក្សាស្តីពីការអនុវត្តការថែទាំជំនួសចំពោះកុមារ តាមសហគមន៍ ក្នុងប្រទេសកម្ពុជា រាប់បញ្ចូលទាំងវត្តអារាម រៀបចំធ្វើនៅក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី២៧ ខែកញ្ញ ឆ្នាំ២០១៨។

ឯកឧត្តម វង សូត បានបន្តថា ក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ឆ្នាំ២០១៩-២០២៣ ដែលនឹងមានកំណត់លទ្ធផល និងពេលវេលាច្បាស់លាស់ សម្រាប់អនុវត្តនិងមានសង្គតិភាព ជាមួយនឹងឯកសារគោលនយោបាយតាមវិស័យដទៃ ។

នៅក្នងឱកាសនោះ លោកស្រី កូបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វ បានលើកឡើងថា ការស្រាវជ្រាវវិទ្យាសាស្ត្ររាប់ទស្សវត្ស៍ ក៏បានបង្ហាញឲ្យដឹងថា ការរស់នៅក្នុងមណ្ឌលថែទាំកុមារ អាចបង្កគ្រោះថ្នាក់ដល់ការអភិវឌ្ឍផ្នែកសង្គម ផ្លូវចិត្ត និងសតិអារម្មណ៍របស់កុមារ។ ព្រមជាមួយគ្នានោះ ផលប៉ះពាល់រយៈពេលវែង ទៅលើជីវិតរស់នៅ ឈាមមនុស្សពេញវ័យរបស់ពួកគេ បើទោះបីជាយ៉ាងដូច្នេះ ក៌ដោយកុមារ នៅតែបន្តរស់នៅ ក្នុងមណ្ឌលថែទាំក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជាការរស់ក្នុងមណ្ឌលស្ទើរតែ៨០ភាគរយ យ៉ាងហោចណាស់នៅមានឪពុក ឬម្តាយម្នាក់ដែលមានជិវិតរស់នៅនៅឡើយ។

លោកស្រីបានបន្តថា «ខ្ញុំគិតថាយើងទាំងអស់គ្នានៅទីនេះ ប្រាកដជានឹងយល់ស្របគ្នាថា គ្រួសារគឺជាកន្លែងដែលល្អបំផុត សម្រាប់ការលូតលាស់ របស់កុមារ ដែលស្ថិតនៅក្រោមការថែទាំដែលធ្លាប់ស្រលាញ់ពីឪពុកម្ដាយបង្កើតរបស់ពួកគេកុមារនឹងឈានទៅសម្រេចបាននូវគោលដៅពោលពេញ ភាពកក់ក្តៅ របស់ពួកគេនៅពេលដែលការរស់នៅជាមួយគ្រួសារ»

លោកស្រី បានបន្តទៀតថា ដើម្បីបន្តគាំទ្រដល់កំណែទម្រង់ការងារថែទាំកុមារ ក្នុងប្រទេសកម្ពុជាចាំបាច់ ត្រូវពង្រឹងការថែទាំតាមគ្រួសារ និងពិសេសគឺ ត្រូវពង្រឹងរាល់ទិដ្ឋភាពទាំងអស់ នៃការថែទាំ បន្តដោយរាប់ពីការថែទាំ ដោយគ្រួសារសាច់ញាតិ ការថែទាំដោយឪពុកម្ដាយធម៌និងស្មុំកូនជាដើម៕