អភិបាលខេត្តប៉ៃលិន៖ មន្ត្រីដែលតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងធ្វើការងារ ទៅតាមបទដ្ឋាន និងតាមយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលឱ្យបានល្អ


(ប៉ៃលិន)៖​ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្រ្តីរដ្ឋបាលខេត្តដែលបានតែងតាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ចថ្មី ត្រូវខិតខំប្រឹងប្រែងធ្វើការងារ ទៅតាមបទដ្ឋាន និងតាមយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ នៃក្រមសីលធម៍មន្រ្តីរាជការស៊ីវិល ប្រកាន់ខ្ជាប់នូវតួនាទី និងភារកិច្ចស្នូលរបស់ខ្លូន ត្រូវមានឥរិយាការងារទន់ភ្លន់ ម៉ឺងម៉ាត់ មានការទទួលខុសត្រូវ មានភាពស្មោះត្រង់ មានតម្លាភាព មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ហើយត្រូវធ្វើការលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិកក្រោមឱវាទ។

ឯកឧត្តមបានថ្លែយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញប្រកាសតែងតាំង ផ្លាស់ប្តូ និងប្រគល់ភារកិច្ចថ្មីដល់មន្ត្រីរាជការខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងបន្តថា មន្ត្រីរាជការទាំងអស់ត្រូវបង្កើតឆន្ទៈក្នុងការបំពេញការងារ និងធ្វើការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលបង្កើនសមត្ថភាព វិជ្ជាជីវៈសំដៅធ្វើការងាររបស់ អង្គភាពដោយរលូន និងមានប្រសិទ្ធភាព ដើម្បីសំរេចនូវគោលដៅរួមនៃការផ្តល់សេវាសាធារណៈ គឺបំរើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើឡើង ព្រមទាំងសហការ និងសម្របសម្រួលការងារជាមួយនឹងមន្រ្តីដែលបានតែងតាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ចថ្មីឱ្យបានល្អ ដើម្បីសំរេចបាននូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ វិមជ្ឈការ និងសហវិមជ្ឈការដើម្បីជាប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន។

បើតាមលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្ត ដែលបានប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូភារកិច្ចជូនមន្រ្តីរាជការ ចំនួន៤មន្ទីរជំនាញ មានសរុបទាំងអស់ចំនួន ២៥រូប ក្នុងនោះ មន្ទីរមុខងារសាធារណៈខេត្តចំនួន ៦រូប គឺ ទី១៖ លោកស្រី ស៊ុម សុភួង ទៅជាអនុប្រធានការិយាល័យ និងហិរញ្ញវត្ថុនៃមន្ទីរមុខងារសាធារណៈ ទី២៖ លោកស្រី ជា ចាន់ថូ ទៅជាអនុប្រធានការិយាល័យត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស ទី៣៖ លោក ផេង ភី ទៅជាអនុប្រធានមន្ទីរមុខងារសាធារណៈ ទី៤៖ លោក កែវ ភក្តី ទៅជាអនុប្រធានការិយាល័យក្របខ័ណ្ឌ និងបណ្តុះបណ្តាលនៃមន្ទីរមុខងារសារធាណៈ ទី៥៖ លោកស្រី ង៉ែត មុំ ទៅជាអនុប្រធានការិយាល័យក្របខ័ណ្ឌ និងបណ្តុះបណ្តាល និងទី៦៖ លោក កៅ សារ៉ុម ទៅជាប្រធានការិយាល័យក្របខ័ណ្ឌ និងបណ្តុះបណ្តាល។

មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តប៉ៃលិនចំនួន ០៥រូបគឺទី១៖ លោក ស៊ី វឿន បានផ្លាស់ប្តូភារកិច្ចមកជាអនុប្រធានការិយាល័យសំណង់ ទី២៖ លោក សែម សុខន បានផ្លាស់ប្តូភារកិច្ចមកជាអនុប្រធានការិយាល័យសុរិយោដី និងភូមិសាស្រ្ត ទី៣៖ លោក គង់ ផល្លា បានផ្លាស់ប្តូភារកិច្ចមកជាអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលក្រុងប៉ៃលិន ទី៤៖ លោក ញ៉ែម វណ្ណា បានតែងតាំងទៅជាប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលក្រុងប៉ៃលិន និងទី៥៖ លោក ស៊ុក សុវណ្ណ បានតែងតាំងទៅជាប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលស្រុកសាលាក្រៅ។

មន្ទីរសុខាភិបាលខេត្តចំនួន ០៥រូប គឺទី១៖ លោកស្រី ម៉ាត់ ធន បច្ចុប្បន្នជាប្រធានការិយាល័យគណនេយ្យ ផ្លាស់ប្តូភារកិច្ចមកជាមន្រ្តីនៅការិយាល័យបច្ចេកទេស ទី២៖ លោក ខិល ដាណា បានផ្លាស់ប្តូជាអនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ទី៣៖ លោក តែង សារដ្ឋ ត្រូវបានតែងតាំងមុខតំណែងទៅជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ទី៤៖ លោក នាង វាសនា បានតែងតាំងមុខតំណែងទៅជាអនុប្រធានការិយាល័យគណនេយ្យ និងទី៥៖ លោក ង៉ុច សេងធួន ប្រគល់ភារកិច្ចទៅជាអនុប្រធានការិយាល័យគណនេយ្យនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន៩រូប គឺ ទី១៖ លោក កៅ សំភាស់ ទៅជាអនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ទី២៖ លោក ម៉ម សុផានី ទៅជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ទី៣៖ លោក ផុន មិថុនា ទៅជាអនុប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម ទី៤៖ លោកស្រី ជិន ហ៊ុនឡាយ ទៅជាអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ទី៥៖ លោក ស ហុងសៀក ទៅជាអនុប្រធានការិយាល័យកសិឧស្សាហកម្មកសិកម្ម ទី៦៖ លោក បុល ប៊ុន ទៅជាអនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ទី៧៖ លោក មឿន ប៊ុនសែម ទៅជាប្រធានការិយាល័យផែនការគណនេយ្យ ទី៨៖ លោក ស៊ាន ញ៉ាន ទៅជាប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងទី៩៖ លោក ប៉ិច កន្និដ្ឋា ទៅជានាយករងផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ ស្រុកសាលាក្រៅ៕