អាជ្ញាធរ រាជធានី ពន្លឿនតម្លើងមេរ៉ាសុវត្ថិភាព ៦០០គ្រឿង ឱ្យរួចមុនបុណ្យអុំទូក ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ


ភ្នំពេញ: អាជ្ញាធររាជធានី កំពុងជំរុញការ តម្លើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿង គ្របដណ្ដប់ទូទាំង១២ខណ្ឌ តាមតំបន់ និងផ្លូវសំខាន់ៗ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ   ពន្លឿនឱ្យបានរួចរាល់ មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូក។
នៅ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលការងាររៀបចំតម្លើងកាមេរ៉ា សុវត្ថិភាពទាំង៦០០គ្រឿង ដើម្បីពន្លឿនឱ្យបានរួចរាល់មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។
គួរបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿងនេះ គ្របដណ្ដប់ទូទាំង១២ខណ្ឌ តាមតំបន់ និងផ្លូវសំខាន់ៗ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល។ បច្ចុប្បន្នសម្ភារៈភាគច្រើនត្រូវបានបញ្ជូនមកដល់ និងប្លង់ដែលត្រូវដាក់ក៏រៀបចំរួចរាល់ហើយដែរ ហើយក្រុមការងារ បាននិងកំពុងមមាញឹកជំរុញឲ្យ រួចរាល់មុនបុណ្យអុំទូកនេះ។

pp22-09-2016-4

pp22-09-2016-1

pp22-09-2016-2

pp22-09-2016-3