ជូនបងប្អូនជនរួមជាតិពេលនេះខ្ញុំកំពុងអង្គុយនៅលើកៅអីកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣


ជូនបងប្អូនជនរួមជាតិពេលនេះខ្ញុំកំពុងអង្គុយនៅលើកៅអីកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ថ្ងៃត្រង់នេះខ្ញុំនឹងឡើងថ្លែងសុន្ទរកថា និង ពេលល្ងាចខ្ញុំនឹងជួបអគ្គលេខាអង្គការសហប្រជាជាតិ។

ពាក្យខ្មែរថាដេញទាន់កុំជាន់កែង ប៉ុន្តែពួកបោកប្រាស់នៅកម្ពុជា​ពិសេសទណ្ឌិតរត់ចោលគុកបើមិនជាន់កែងមិនរាងចាលទេ។
ឯណាទៅអាមេរិកមិនអោយជាន់ដី?
ឯណាទៅដែលអសនៈនៅអង្គការសហប្រជាជាតិត្រូវបានព្យូរ?
ឯណាទៅដែលគេមិនអោយប្រតិភូលោកហ៊ុន សែនចូលរួមប្រជុំ?

អ្នកបោកប្រាស់គេគួរទៅរៀនថែមទៀត។​ ឯអ្នកជឿគេបោកគួរមានការអៀនខ្មាស់ផងដែរ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕