សិក្ខាសាលា​ស្ដីពី ការ​ប្រើប្រាស់​លទ្ធផល​តេស្ត​រង្វាយតម្លៃ​សិស្ស​កម្រិត​អន្តរជាតិ (PISA)​ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​នៅ​កម្រិត​សាលារៀន


រាជធានី​ភ្នំពេញ ៖ លទ្ធផល​តេស្ត​រង្វាយតម្លៃ​សិស្ស​កម្រិត​អន្តរជាតិ (PISA) គឺ​ដើម្បី​បង្ហាញ​ពី​ការ​​ត្រៀមខ្លួន​របស់​សិស្ស​មុន​ពេល​ចាកចេញ​ពី​សាលារៀន និង​ការ​ប្រៀប​ធៀប​សមត្ថ​ភាព​សិស្សានុសិស្ស​ជាមួយ​ប្រទេស​ផ្សេងៗ ក្នុង​គោលបំណង​ធានា​ឱ្យ​បាន​នូវ​គុណភាពអប់រំ ។ ការ​កម្ពស់​ការ​អប់រំ​នៅ​កម្រិត​សាលារៀន គឺ​ដើម្បី​ផលិត​ធនធានមនុស្ស​ប្រកប​ដោយគុណភាព ដែល​ពោរពេញ​ដោយ​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់​ស្របតាម​តម្រូវការ​ទីផ្សារការងារ​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ ។

សិក្ខាសាលា​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត អ៊ឹម កុច រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ព្រហស្បតិ៍ ៣រោច ខែ​ភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សាល​ប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា រាជធានី​ភ្នំពេញ ។