ពិធី​សម្ពោធ​ក្លោង​ទ្វា និង​របង​នៃ​សាលា​បឋម​សិក្សា​រការអារ


កំពង់​ចាម៖ ​ក្លោង​ទ្វា និង​របង ដែល​អំណោយ​ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​​សាលា​បឋម​សិក្សា​រការអារ ដើម្បី​បំពេញ​ដល់​សេចក្តី​ត្រូវ​ការ​របស់​សាលា។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសាលា​បឋម​សិក្សា​រការអារ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បាន​​​មាន​មតិ​សំណេះ​សំណាល​ជាមួយ​លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស ព្រមទាំង​ពិនិត្យ​សមិទ្ធិផល​ដែល​សម្រេច​បាន​ផង​ដែរ៕