អភិបាល ខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនប្រជាពលរដ្ឋ ដែលជួបការលំបាក និងមានជីវភាពខ្វះខាត​


ថ្ងៃសៅរ៍ ៥ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង និងលោកស្រីអភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនប្រជាពលរដ្ឋ ដែលជួបការលំបាក និងមានជីវភាពខ្វះខាត​ ស្ថិត​នៅក្នុងសង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​។