នៅព្រឹក ថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ជាបិណ្ឌ ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន រួមនឹងសហការីយ៍ បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាជូនចាស់ជរាគ្មានទីពឹងក្នុងខេត្ត ព្រមទាំងនាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យកសាងវត្តចំនួន៥លានរៀល វេរប្រគេនព្រះសង្ឃនៅវត្តភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិិន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ញាតិការទាំង៧សន្តាន និងយុទ្ធជន យុទ្ធនារីពលីទាំងអស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ រកសុខសន្តិភាពជូនដល់អ្នកជំនាន់ក្រោយ។
លោកជំទាវ បាន ស្រីមុំ រួមនឹងសហការីយ៍ បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាជូនចាស់ជរាគ្មានទីពឹង ព្រមទាំងនាំយកទេយ្យទាន ទេយ្យវត្ថុ វេរប្រគេនព្រះសង្ឃនៅវត្តភ្នំក្រិញ
