អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដាក់អោយប្រើប្រាស់រថយន្តក្រុង ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន


នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដាក់អោយប្រើប្រាស់រថយន្តក្រុង ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនលើតម្រាយខ្សែរត់ថ្មីចំនួន១៣ខ្សែ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ​ ចាប់ពីពេលនេះតទៅ