សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុកជូនប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក សម្លាប់មនុស្សនិងបាត់ខ្លួនរាប់ពាន់នាក់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសារដើម្បីចូលរួមរំលែកទុកជូន លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក នៅក្រុងប៉ាលូ និងដុងខាឡា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់។

សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីរន្ធត់យ៉ាងខ្លាំង ដោយបានទទួលដំណឹងអំពីការបាត់បង់ជីវិតប្រជាជនជាច្រើន ហើយរាប់រយពាន់នាក់ផ្សេងទៀត ក៏បានបាត់ខ្លួន និងរងរួបស ក្នុងគ្រោះរញ្ជួយផែនដី និងរលកយក្ស ស៊ូណាមិ (Tsunami) ដែលបានបង្កការបំផ្លិចបំផ្លាញដ៏ធំ នៅទីក្រុងប៉ាលូ (Palu) កោះស៊ូឡាវេស៊ី (Sulawesi) នាចុងសប្តាហ៍នេះ»

​សូមបញ្ជាក់ថា រហូតដល់ពេលនេះចំនួនមនុស្សស្លាប់​ដោយសារតែ​គ្រោះ​​រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសទីបំផុត​បានកើនដល់ ១,២០៣នាក់ហើយ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បានអំពាវនាវ​សុំការជួយពី​អន្តរជាតិ​ក្រោយពី​ប្រទេសអាស៊ាន​​មួយនេះ បានទទួល​រង​ការ​វាយ​ប្រហារ​យ៉ាងដំណំ​ដោយគ្រោះធម្មជាតិ​ខាងលើ៕

ខាងក្រោមនេះសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនប្រធានាធិបតីឥណ្ឌូនេស៊ី៖