ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជានាំយកនូវសារលិខិតចូលរួមរំលែកទុក្ខ និង ចូលរួមជាវិភាគទានថវិកាចំនួន ៥ម៉ឺនដុល្លារ ដើម្បីរួមចំណែកដល់ប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះអ្នករងគ្រោះដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីជូនកាកបាទក្រហមឥណ្ឌូនេស៊ីតាម រយៈឯកឧត្តមស៊ូឌីរម៉ាន់ ហាសែន (Sudir man Haseng) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា៕