រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ដើម្បីពិនិត្យ វាយតម្លៃ វឌ្ឍនភាពការងារ និងលទ្ធផលដែលសម្រេចបាន ក្នុងគោលដៅដាក់ចេញនូវផែនការយុទ្ធសាស្ត្របន្ត ដើម្បីជំរុញគុណភាពអប់រំនៅកម្ពុជាកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនោះក៏មានការចូលរួមពីសំណាក់មន្ត្រីថ្នាក់ដឹកនាំក្រសួង និងដៃគូអភិវឌ្ឍន៍៕