ឯកឧត្តម អ៊ុន ចាន់ដា ប្រកាសបង្រ្កាបបទល្មើសការកាប់បំផ្លាញ ការដឹកជញ្ជូនធនធានធម្មជាតិដោយខុសច្បាប់នៅក្នុងខេត្តព្រះវិហារ


អភិបាលខេត្តព្រះវិហារឯកឧត្តម អ៊ុន ចាន់ដា ប្រកាសបង្រ្កាបបទល្មើសការកាប់បំផ្លាញ ការដឹកជញ្ជូនធនធានធម្មជាតិដោយខុសច្បាប់នៅក្នុងខេត្តព្រះវិហារអោយមានប្រសិទ្ធិភាព។ការប្រកាសបែបនេះក្មុងឱកាសដែលឯកឧត្តមជួបសំណេះសំណាលសួរសុខទុក្ខនិងនាំអំណោយ ថវិកាយកទៅប្រគល់ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តនៅរសៀលថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៨នេះ។អំណោយដែលយកទៅប្រគល់ជូននៅពេលនេះមានថវិកា៧ លានរៀល មី២០កេស ទឹកក្រូច២០កេសនិងទឹកសុទ្ធ២០០យួរផងដែរ។