ក្រសួងសាធារណការ បង្ហាញ​តារាងពេលវេលា នៃការជិះរថភ្លើងដោយឥតគិតថ្លៃ ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បង្ហាញពីតារាងកាលវិភាគ នៃការធ្វើដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្រសួងសាធារណការ បានបញ្ជាក់ថា ចំពោះសំបុត្រជិះរថភ្លើង មិនយកសោហ៊ុយនេះ មានចែកជូននៅស្ថានីយភ្នំពេញ មុនពេលឡើងរថភ្លើងពីរថ្ងៃ ហើយមិនអនុញ្ញាតឲ្យយកជំនួសឡើយ គឺអ្នកមានមុខម្នាក់ប្រគល់ឲ្យម្នាក់។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានផ្ដល់កាដូរជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ដើម្បីសម្រួលដល់ការចំណាយ​សម្រាប់ការធ្វើដំណើរ ក្នុងឱកាសបុណ្យភ្ជុំ ដោយអនុញ្ញាតឲ្យជិះរថភ្លើងដោយឥតគិតថ្លៃ និងជិះរថយន្ដក្រុងសាធារណ ដោយឥតគិតថ្លៃដូចគ្នាផងដែរ៕​

សូមអានខ្លឹមសារលម្អិត នៃតារាងពេលវេលាសម្រាប់ការជិះរថយន្ដ ដែលមាននៅខាងក្រោមនេះ៖