ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃស្អែក ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ជំនួស លោក នៃ ប៉េណា និងប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី


អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ព្រឹទ្ធសភានៃកម្ពុជា នឹងបើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវេលាម៉ោង០៨៖០០ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ។

បើតាមសេចក្ដីជូនដំណឹងរបស់ព្រឹទ្ធសភា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ដោយមានរបៀបវារៈដូចខាងក្រោម៖

១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤
២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ព្រឹទ្ធសភា៖