(កំពត)៖ គណៈអភិបាលខេត្តកំពត មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តកំពត បានចេញញតិគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។
តាមញតិគាំទ្ររបស់រដ្ឋបាលខេត្តកំពត ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពត ក៏បានប្រកាសច្រានចោល ចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលខេត្តកំពត៖