ក្រសួងផែនការ ចេញសេចក្ដីថ្លែងការណ៍ គាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ


ឯកឧត្តម ឆាយ​ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងផែនការ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងផែនការ ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងផែនការ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងផែនការ៖